O f f i c i a l   W e b s i t e
ក្រុមនិស្សិតខ្មែរ នៅរដ្ឋធានីប៉េកាំង ថ្វាយបង្គំគាល់
2015-04-18
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមែ សប្តស័ក ព.ស. ២៥៥៩ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ​សីហ​នុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន លោក ណុប រត្ននិមល តំណាងនិស្សិតខ្មែរកំពុងធ្វើការសិក្សានៅរដ្ឋធានីប៉េតាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំនិស្សិតខ្មែរ ចំនួន១១៥នាក់  ចូលក្រាបថ្វាយបង្គំគាល់នាព្រះរាជដំណាក់រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន  នៅវេលាល្ងាចម៉ោង ១៧និង០០នាទី ម៉ោងទីក្រុងប៉េកាំងថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៥ ដើម្បីថ្វាយព្រះពរជ័យ បវរសួស្តី សិរីមង្គល មហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់ត្បូងនិង ​សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ​សីហ​នុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​  ។           ក្នុងឱកាសនោះដែរក្រុមនិស្សិតបានថ្វាយ នូវថវិកាចំនួន ២១​.១៣០ យាន់ និង​៩០០ដុល្លា ដើម្បីជួយដល់ការសាងសង់មជ្ឈមណ្ឌលមនុស្សចាស់ព្រះសីហនុរាជ​ នៅរាជធានីភ្នំពេញ។
Visitor: 13727992
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.