O f f i c i a l   W e b s i t e
ព្រះរាជដំណើរសេ្តចយាង សួរសុខទុក្ខប្រជារាស្រ្ត ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ
2014-08-16
នៅវេលាព្រឹកថ្ងៃទី ១៦ ខែ សីហា​ ឆ្នាំ ២០១៤ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វ​ព្រះរាជហទ័យ សេ្តចយាង​សំណេះសំណាលសាកសួរសុខទុក្ខ បងប្អូន កូនចៅ ប្រជារាស្រ្តទីទ័លក្រ រស់នៅភូមិ ចំនួន ០៤ ក្នុង ឃុំ បរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ អញ្ជើញអមដង្ហែរព្រះរាជដំណើរ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងជា​ទីគោរពសក្ការ:  ដ៏ខ្ពង់ខ្ពស់បំផុត​ សេ្តចយាងបំពេញព្រះរាជកិច្ចមនុស្សធម៌ដ៏ឧត្តុង្គឧត្តម នាឱកាសនោះមាន សម្តេច​ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការ​ទូទៅអមក្រសួងព្រះបរមរាជវាំង ឯកឧត្តម ឈា ហន រដ្ឋមន្រ្តី​អមក្រសួងព្រះបរម​រាជវាំង ព្រមទាំងអាជ្ញធរដែនដីគ្រប់ ជាន់ថ្នាក់ក្នុងខេត្តកំពង់ស្ពឺ។ ជាបឋម​ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កាល់លើត្បូង ជា​ទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​ព្រះអង្គ​​សព្វព្រះរាជហទ័យស្តេចយាងដល់លំនៅដ្ឋានរបស់  បងប្អូន កូនចៅដែលមានជីភាពក្សត់ ខ្សោយជាង​គេ។ ព្រះរាជអំណោយប្រោសព្រះរាជទានដល់បងប្អូន​​ ប្រជារាស្រ្តទីទ័លក្រចំនួន​ ០៥ គ្រួសារ មាន:  អង្ករចំនួន​៥០ គក្រ មីមួយកេស ឃីតមួយកញ្ជាប់ ក្នុងនោះមាន: មុងមួយ ភួយមួយ សារុងមួយ ក្រមាមួយ កន្ទេល​មួយ(ទំហំ ១.៧៥ គុណ ១.៨០ម) អាវយឺត មានបោះពុម្ពផ្លាក ព្រះរាជអំណោយ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំនួន មួយ  ត្រីខ​កំប៉ុង ដប់កំប៉ុង និង ថវិកាចំនួន ១០០.០០០រៀល។
Visitor: 13659250
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.