O f f i c i a l   W e b s i t e
ថ្នាក់ដឹកនាំសាធារណរដ្ឋប្រជាមានិតចិនថ្វាយពិធីលៀងសាយភោជន៍
2014-09-25
ក្នុងឱកាសដែល ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាមាតា ជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គគង់ពិនិត្យព្យាបាលព្រះរាជសុខភាពនៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម xi Jinping ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និង លោកជំទាវ Peng Liyuan បានរៀបចំពិធីលៀងសាយភោជន៍ ជាមហាកិតិយស្តថ្វាយ ព្រះករុណាជាអង្គម្ចាស់ ជីវិតលើត្បូង និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនៅ ផ្ទះភ្ញៀវរដ្ឋ Dioyutai នាទីក្រុងប៉េកាំង នៅរាត្រីថ្ងៃ ទី២៥ ខែ កញ្ញា ឆ្នាំ ២០១៤ ។ អញ្ជើញចូលរួមដង្ហែរក្នុងពិធីដ៏វិសេសវិសាលនេះមាន សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង លោកជំទាវ ខែក កៃ មាលីស៊ីសូដា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព របស់ ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋ ប្រជាមានិតចិន ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និង មន្រ្តីជាន់ខ្ពស់របស់ព្រះបរមរាជវាំង ។
Visitor: 13659056
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.