O f f i c i a l   W e b s i t e
ព្រះរាជពិធីបុណ្យត្រស្តិសង្រាន្ត(ត)
2014-03-30
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសព្វព្រះ រាជហឬទ័យព្រះអង្គបានសព្វព្រះរាជហឬទ័យ សេ្តចយាង ជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជាពិធីបុណ្យត្រស្តិសង្រាន្ត នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ រៀបចំឡើង នៅដំណាច់ ឆ្នាំម្សាញ់ បញ្ជស័ក ព.ស. ២៥៥៧ បាន ដំណើរកាតាមគន្លងព្រះរាជបវេណី ដ៏ឧត្តុងឧត្តមនៅ វេលាព្រលប់ថ្ងៃ ១៤ រោជ ខែ ផល្គុន ត្រូវនឹងថ្ងៃទី ៣០ ខែ មិនា ឆ្នាំ ២០១៤។ យាងនិងអញ្ជើញចូលរួមព្រះរាជពិធីបុណ្យនាឱកាសនោះ មានសម្តច នរោត្តម សិរិវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រ និងអ្នកម្នាង សម្តេច ស៊ីសុវត្ថិ ជីវ័ន្ត មុនីរក្ស ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងអ្នកម្នាង សម្តេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហា ក្សត្រសម្តេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយក រដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំងឯកឧត្តម គុយ សុផលទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅអម ក្រសួងព្រះបរមរាជវាំង ព្រមទាំងព្រះរាជវង្សានុវង្ស ថ្នាក់ ដឹកនាំនិងនាហ្មឺន សព្វមុខមន្រ្តី ព្រះបរមរាជវាំង។
Visitor: 13624012
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.