O f f i c i a l   W e b s i t e
ព្រះរាជពិធីបុណ្យត្រស្តិសង្រាន្ត
2014-03-28
នៅវេលាល្ងាចថ្ងៃ១៣រោច ខែផល្គុនឆ្នាំ ម្សាញ់ បញ្ជស័ក ព.ស. ២៥៥៧ត្រូវនឹងថ្ងៃទី២៨ខែមិនាឆ្នាំ២០១៤ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វ ព្រះរាជហឬទ័យ សេ្តចយាង ជាព្រះរាជាធិបតីភាពដ៏ខ្ពង់ ខ្ពស់បំផុតក្នុងព្រះរាជាពិធីបុណ្យត្រស្តិសង្រាន្តនៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ។ ជាបឋមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសព្វព្រះរាជហឬទ័យ សេ្តចយាងប្រារព្វភ្លើងទៀនជ័យ ជាកិច្ចចាប់ផ្តើមបើក ឱកាស ព្រះរាជពិធីបុណ្យត្រស្តិសង្រាន្តរយ:ពេលចំនួន ៣យប់ ៤ថ្ងៃ ចាប់ពីថ្ងៃសុក្រ១៣រោចរហូតដល់ថ្ងៃ ច័ន្ទ ១៥រោច ខែផល្គុន ត្រូវនឹងថ្ងៃទី២៨ខែមិនាឆ្នាំ២០១៤ ដល់ថ្ងៃទី៣១ខែមិនាឆ្នាំ២០១៤។ យាងនិងអញ្ជើញចូលរួមព្រះរាជពិធីបុណ្យនាឱកាសនោះ មាន សម្តច នរោត្តម សិរិវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងអ្នកម្នាង សម្តេច ស៊ីសុវត្ថិ ជីវ័ន្ត មុនីរក្ស ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងអ្នកម្នាង សម្តេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រសម្តេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួង ព្រះបរមរាជវាំងឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ព្រម ទាំង ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំនិងនាហ្មឺន សព្វមុខ មន្រ្តី ព្រះបរមរាជវាំង។
Visitor: 13623188
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.