O f f i c i a l   W e b s i t e
មហាឧបាសិកា ធម្មបណ្ឌិត ញ៉ឹក ប៊ុនថា និង គណៈប្រតិភូចូលក្រាបបង្គំគាល់
2017-10-12
នៅវេលាព្រឹក ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៧ នៅមហាប្រាសាទខេមរិន្ទ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជឬហទ័យប្រោសព្រះរាជទាន គណៈប្រតិភូមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដឹកនាំដោយ មហាឧបាសិកា ធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ចូលក្រាបបង្គំគាល់ ។ ក្រុមគណៈប្រតិភូ បានថ្វាយតង្វាយជាថវិការចំនួន មួយម៉ឺនប្រាំពាន់ដុល្លារអាមេរិក (១៥ ០០០ ដុល្លារអាមេរិក) និងអង្ករ ១២ តោន ថ្វាយ ព្រះករុណាព្រះមហាក្សត្រ។ នៅក្នុងឱកាសនោះ ក្រុមគណៈប្រតិភូ ក៏បានថ្វាយតង្វាយជាថវិការចំនួន មួយម៉ឺនដុល្លារអាមេរិក (១០ ០០០ ដុល្លារអាមេរិក) និង​អង្ករ ១០តោន ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរផងដែរ។
Visitor: 13718506
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.