O f f i c i a l   W e b s i t e
ឧកញ៉ា លាង ឃុន ថ្វាយតង្វាយ
2017-04-27
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជឬហទ័យប្រោសព្រះរាជទាន  ឧកញ៉ាលាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង គ្រុប និង ប្រធានក្រុមប្រឹក្សាភិបាលចូលថ្វាយ​បង្គំគាល់ ថ្វាយតង្វាយនៅព្រះមហាប្រាសាទខេមរិន្ទ វេលាព្រឹក ថ្ងៃទី ២៧​ ខែ មេសា ឆ្នាំ​​ ២០១៧។ ឧកញ៉ាលាង ឃុន បាននាំយកតង្វាយជាអង្ករ ចំនួន ២០០តោន និង ថវិការចំនួន ១០០.០០០ ដុល្លារអាមេរិក ​ថ្វាយព្រះករុណា​ជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត  ដើម្បីព្រះអង្គ​ប្រោស​ព្រះរាជទាន​ដល់ ប្រជារាស្រ្តក្រីក្រជួបការ​លំបាក​ក្នុងជីវភាព។
Visitor: 13747731
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.