O f f i c i a l   W e b s i t e
ព្រះរាជដំណើរយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្ត Zhejiang សាធារណរដ្ឋប្រជាមានិតចិន
2017-04-05
តាមការយាងដ៏ខ្ពង់ខ្ពស់បំផុត របស់ថ្នាក់ដឹកនាំរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ព្រះករុណាព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ បានយាងបំពេញព្រះរាជទស្សនកិច្ច​​នៅខេត្ត Zhejiang សាធារណរដ្ឋប្រជាមានិតចិន រយ:ពេលចំនួន​០៤ ថ្ងៃ ចាប់ពីថ្ងៃទី ៥​ ដល់ថ្ងៃទី ៨ ខែ មេសា ឆ្នាំ២០១៧ ។ នៅវេលារសៀលថ្ងៃទី ០៥ ខែ មេសា  ឆ្នាំ ២០១៧ ឯកឧត្តម Gao Xingfu អភិបាលរងខេត្ត Zhejiang និងថ្នាក់ដឹកនាំខេត្ត-ក្រុងជាច្រើនរូបទៀតបានអញ្ជើញមកថ្វាយព្រះរាជវន្ទនកិច្ចស្វាគន៍យ៉ាងកក់ក្តៅ​​​ និងរាក់ទាក់បំផុតថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បួងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត នៅព្រលានយន្តហោះអន្តរជាតិ Hangzhou។
Visitor: 13731428
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.