O f f i c i a l   W e b s i t e
ព្រះរាជបដិសណ្ឋារកិច្ច ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
2017-02-03
តាមសេចក្តីអញ្ជើញដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត  នៅវេលាព្រឹក ថ្ងៃទី​ ០៣ ខែ កុម្ភៈ ឆ្នាំ២០១៧ ឯក​ឧត្តម HTIN KYAW ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងលោកជំទាវ  បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៦ ខែ កុម្ភៈ  ឆ្នាំ ២០១៧ ។​នៅរសៀលថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០១៧ ឯក​ឧត្តម HTIN KYAW ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងលោកជំទាវ ព្រមទាំងគណ:ប្រតិភូជាន់ខ្ពស់បានអញ្ជើញមកព្រះបរមរាជវាំង ដើម្បីចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង  ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត  ។
Visitor: 13742174
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.