O f f i c i a l   W e b s i t e
សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស់ ថ្វាយតង្វាយ
2017-01-11
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជឬហទ័យប្រោសព្រះរាជទាន  សម្តេចព្រះមហិស្សរា​ នរោត្តម ច័ក្រពង្ស់ ព្រមទាំងគណៈប្រតិភូ ចូលថ្វាយ​បង្គំគាល់ ថ្វាយតង្វាយនៅព្រះមហាប្រាសាទខេមរិន្ទ វេលា​រសៀល ថ្ងៃទី ១១​  ខែមករា ឆ្នាំ​​ ២០១៧។ សម្តេចព្រះមហិស្សរា​ នរោត្តម ច័ក្រពង្ស់ ព្រមទាំងគណៈប្រតិភូបាននាំយកតង្វាយជាអង្ករ ចំនួន ២០តោន ថ្វាយព្រះករុណា​ជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត  ដើម្បីព្រះអង្គ​ប្រោស​ព្រះរាជទាន​ដល់​ ប្រជារាស្រ្តក្រីក្រជួបការ​លំបាក​ក្នុងជីវភាព។
Visitor: 13624638
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.