O f f i c i a l   W e b s i t e
ព្រះរាជបដិសណ្ឋារកិច្ច ប្រធានាធិបតីនៃសាធារណរដ្ឋសឹង្ហបុរី
2017-01-09
តាមសេចក្តីអញ្ជើញដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត  នៅវេលារសៀល ថ្ងៃទី​ ០៨ ខែ មករា ឆ្នាំ២០១៧ ឯក​ឧត្តមបណ្ឌិត TONY TAN KENG YAM ប្រធានាធិបតីនៃសាធារណរដ្ឋសឹង្ហបុរី និងលោកជំទាវ  បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១១ ខែមករា  ឆ្នាំ ២០១៧ ។           ​នៅព្រឹកថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៧ ឯក​ឧត្តមបណ្ឌិត TONY TAN KENG YAM ប្រធានាធិបតីនៃសាធារណរដ្ឋសឹង្ហបុរី និងលោកជំទាវ  ព្រមទាំងគណ:ប្រតិភូជាន់ខ្ពស់បានអញ្ជើញមកព្រះបរមរាជវាំង ដើម្បីចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង  ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត  ។
Visitor: 4290248
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.