O f f i c i a l   W e b s i t e
ព្រះរាជពិធីចាក់ទឹកដូង និងរៀបចំតង្វាយ ថ្វាយព្រះបិតរ
2016-09-30
ព្រះរាជពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅក្នុងព្រះបរមរាជវាំងដែលបានប្រារព្ធឡើងតាមព្រះរាជបវេណីដ៏រុងរឿងរបស់ព្រះមហាក្សត្រខ្មែរ និងតាមគន្លងនៅប្រពៃណីដ៏ល្អផូរផង់របស់ប្រជាជាតិយើង ក្នុងឆ្នាំ វកអដ្ឋស័ក ព.ស ២៥៦០ បានដំណើរការដ៏ល្អបំផុតឈានចូលដល់វេលាព្រលប់ ថ្ងៃ សុក្រ ១៤រោជ ខែភទ្របទ ត្រូវនឹងថ្ងែទី ៣០ ខែកញ្ញា ឆ្នាំ ២០១៦។ នាឱកាសនោះព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខែ្មរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហប្ញទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីឧទ្ទិសថ្វាយទឹកដូងព្រះបិតរដែលប្រព្រឹត្តទៅនៅព្រះទីនាំងទេវាវិនិច្ឆ័យ។យាងនិងអញ្ជើញចូលរួមដង្ហែព្រះរាជសកម្មភាព ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិខែ្មរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនាឱកាសនោះ​មាន​៖ សម្តេចរាជបុត្រីព្រះរៀម​​ នរោត្តម បុប្ផាទេវី សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ សម្តេចព្រះមហិស្សរា​ នរោត្តម ចក្រពង្ស់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី​ ឧត្តម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងស្វាមី សម្តេច នរោត្តម​  សិរិវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអ្នកម្នាង សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី្ត និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ព្រមទាំងព្រះ​រាជវង្សានុវង្ស និងនាហ្មឺនសព្វមុខមន្រ្តីព្រះបរមរាជវាំងជាច្រើនរូប។
Visitor: 13725705
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.