O f f i c i a l   W e b s i t e
ព្រះរាជដំណើរសេ្តចយាង សួរសុខទុក្ខប្រជារាស្រ្ត ខេត្តព្រៃវែង
2016-09-14
នៅវេលាព្រឹកថ្ងៃទី ១៤ ខែ កញ្ញា​ ឆ្នាំ ២០១៦ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ​បានសព្វ​ព្រះរាជហឬទ័យ សេ្តចយាង​សំណេះសំណាលសាកសួរសុខទុក្ខ បងប្អូន កូនចៅ ប្រជា​រាស្រ្តទីទ័លក្ររស់នៅ  ភូមិ តាមែង ​និងភូមិ​​តាម៉ោ  ឃុំ ព្រែកអន្ទះ ស្រុក ពោធិរៀង ខេត្ត ព្រៃវែង។ អញ្ជើញអមដង្ហែព្រះរាជដំណើរ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងជា​ទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ សេ្តចយាងបំពេញព្រះរាជកិច្ចមនុស្សធម៌ដ៏ឧត្តុង្គឧត្តម នាឱកាសនោះមាន សម្តេច​ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការ​ទូទៅអមក្រសួង​ព្រះបរមរាជវាំង ព្រមទាំងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ក្នុងខេត្តព្រៃវែង។ ជាបឋម​ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ជា​ទីគោរពសក្ការ​:ដ៏ខ្ពង់ខ្ពស់បំផុត​ព្រះអង្គ​​សព្វព្រះរាជហទ័យស្តេចយាង សំណេះសំណាលសាកសួរសុខទុក្ខ និងប្រោស​ព្រះរាជ​ទាន​ព្រះអំណោយដល់​​ កុមារា​ កុមារី ជាកូនចៅរបស់ព្រះអង្គ​ចំនួន ៧៧០នាក់ មកពីចំនួន២ភូមិ មកពីឃុំ ព្រែកអន្ទះ ស្រុក ពោធិរៀង ខេត្ត ព្រៃវែង ។ ព្រះរាជអំណោយមាន ៖ អាវយឺត០១ សៀវភៅសរសេ ០២ក្បាល ប៊ិច ០១ដើម ថវិកាចំនួន ៥,០០០រៀល និងប្រទានរៀបចំ អាហារពេលព្រឹកមាន៖ មីកំប៉ុង នំប៉ាវ នំផ្អែម ទឹកបរិសុទ្ធ និងទឹកក្រូច ។
Visitor: 13737121
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.