O f f i c i a l   W e b s i t e
ព្រះរាជដំណើរសេ្តចយាង សួរសុខទុក្ខប្រជារាស្រ្ត ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ
2013-12-14
នៅវេលាព្រឹកថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៣​ព្រះករុណា​ព្រះបាទ ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការ: ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះ រាជហទ័យ សេ្តចយាងសំណេះសំណាលសាកសួរសុខទុក្ខ បងប្អូន កូនចៅ ប្រជារាស្រ្តទីទ័លក្រ រស់នៅភូមិ ចំនួន ៥ ក្នុង ឃុំ តាំងក្រូច ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ។ អញ្ជើញអមព្រះរាជដំណើរ ព្រះករុណាជាអង្គម្ចាស់ ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សេ្តចយាងបំពេញព្រះរាជកិច្ចមនុស្សធម៌ ដ៏ឧត្តុង្គឧត្តម នាឱកាសនោះមាន សម្តេច ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរម រាជវាំង ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តី ទទួលបន្ទុក កិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯកឧត្តម ឈា ហន រដ្ឋមន្រ្តីអមក្រសួងព្រះបរមរាជវាំង​ព្រមទាំង អាជ្ញា​ធរដែនដីគ្រប់ជាន់ថ្នាក់ខេត្តកំពង់ស្ពឺ។ ជាបឋម ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជ ហឬទ័យ ស្តេចយាងដល់លំនៅដ្ឋានរបស់ បងប្អូន កូនចៅ ដែលមានជីភាពក្សត់ ខ្សោយជាងគេ។ ព្រះរាជអំណោយប្រោសព្រះរាជទានដល់គ្រួសារ ទីទ័លក្រនីមួយៗនៅពេលនោះមាន: អង្ករចំនួន៥០ គក្រ មីមួយកេស ឃឹតមួយកញ្ជាប់ ក្នុងនោះមាន: មុងមួយ ភួយមួយ សារុងមួយ ក្រមាមួយ អាវយឺត មាន​បោះពុម្ព​ផ្លាក ព្រះរាជអំណោយ ព្រះករុណា​ជាអង្គម្ចាស់ជីវិតតម្កល់​លើត្បូង ព្រះមហាក្សត្រ នៃព្រះ​រាជាណាចក្រកម្ពុជា​ចំនួន មួយ កៅស៊ូតង់មួយផ្ទាំង ត្រីខកំប៉ុងដប់កំពុង និង ថវិកាចំនួន ១០ម៉ឺនរៀល។
Visitor: 13623371
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.