ព្រះរាជពិធីចាក់ទឹកដូង និងរៀបតង្វាយ ថ្វាយព្រះបិតរ
2026-10-10
នៅវេលាព្រលប់ថ្ងៃ សៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំ មមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងែទី ១០ ខែ តុលា ឆ្នាំ ២០២៦ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហប្ញទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីថ្វាយតង្វាយព្រះបិតរ (ចាក់ទឹកដូង) ដែលប្រព្រឹត្តទៅនៅព្រះទីនាំងទេវាវិនិច្ឆ័យ។





















