O f f i c i a l   W e b s i t e
ព្រះរាជពិធីប្រោសព្រះរាជទាន ព្រះពរជ័យ
2018-05-28
នៅវេលាព្រឹកថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៨ នៅមហាប្រាសាទខេមរិន្ទ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ឯកឧត្តម សូ ស៊ីនួន ទីប្រឹក្សាសម្តេចចៅហ្វាវាំង និងជាប្រធានក្រុមការងារបំរើថ្វាយ ព្រះករុណាព្រះមហាក្សត្រ និងកូនស្រីនាម នួន កែវពិសី កូនប្រសារប្រុសនាម ឈុន រក្សា ព្រមទាំងក្រុមគ្រួសារ ចូលក្រាបថ្វាយបង្គំគាល់ ដើម្បីទទួលការប្រោសព្រះរាជទានព្រះពរជ័យសិរីមង្គល ពីព្រះករុណាព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទើបរៀបអាពាហ៍ពិពាហ៍នាពេលកន្លងមក ​។
Visitor: 5527244
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.