O f f i c i a l   W e b s i t e
ព្រះរាជដំណើរសេ្តចយាង សួរសុខទុក្ខប្រជារាស្រ្ត ខេត្តព្រៃវែង
2017-05-05
នៅវេលាព្រឹកថ្ងៃទី ០១ ខែ ឧសភា​ ឆ្នាំ ២០១៧ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតសព្វ​ព្រះរាជហឬទ័យយាង​សំណេះសំណាលសាកសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយជូនបងប្អូនប្រជាកសិករប្រកបរបរធ្វើស្រែ ចំនួន ៤៨០ គ្រួសារនៅភូមិក្រាំងលាវ ឃុំចាម ស្រុកកំពង់ត្របែក  ខេត្តព្រៃវែង។ ជាបឋម​ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ​​សព្វព្រះរាជហឬទ័យ យាងដល់លំនៅដ្ឋានរបស់បងប្អូនកូនចៅដែលមានជីវភាពក្សត់ខ្សោយជាង​គេចំនួន ០៣​ គ្រួសារ។ ព្រះរាជអំណោយប្រោសព្រះរាជទានដល់បងប្អូន​​ប្រជារាស្រ្តទីទ័លក្រនា​ពេលនោះមាន៖ អង្ករ ៥០គីឡូក្រាម មីមួយកេស ត្រីខ ១០កំប៉ុង ឃីតមួយកញ្ច​ប់ (មុង១ ភួយ១ សារុង១ ក្រមា១) កន្ទេល១ អាវយឺតមានបោះពុម្ពផ្លាក “ព្រះរាជអំណោយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា”  ចំនួន១ និង ថវិកាចំនួន ១០០.០០០រៀល។
Visitor: 13724770
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.