O f f i c i a l   W e b s i t e
ព្រះរាជដំណើរយាងជួបព្រះសង្ឃ និងពុទ្វបរិស័ទ្ធ
2015-08-12
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្តេចយាងថ្វាយបង្គំ សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃ ព្រះរាជាគណ:ព្រះភិក្ខុសង្ឃ យាងសំណេះសំណាលសាកសួរសុខទុក្ខ ពុទ្ធបរិស័ទ្ធ និងយាងទតសមិទ្ធផលនានា​នៅក្នុងវត្ត ចន្ទបុរីវង្ស ស្ថិត  នៅសង្កាត់ សំរោង ខណ្ឌ ព្រែកព្នៅ រាជធានី ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥។  ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ សេ្តចយាងថ្វាយបង្គំ និងថ្វាយគ្រឿងសក្ការ:បូជា ចំពោះព្រះពុទ្ធរូបអង្គថ្មី ដែលព្រះអង្គមានព្រះរាជសទ្ទាដ៏ខ្ពង់ខ្ពស់ វេរប្រគេនចំពាេះ​ព្រះសង្ឃ និងជូនដល់ពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ចន្ទបុរីវង្ស។
Visitor: 13728106
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.