O f f i c i a l   W e b s i t e
ព្រះរាជពិធីសម្ពោធអគារមណ្ឌលព្យាបាលមនុស្សចាស់
2015-08-06
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរី​ភាព​សេចក្តីថ្លៃថ្លូរ និងសុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វ​ព្រះរាជហឬទ័យ ស្តេចយាងជាព្រះរាជធិបតីដ៏ខ្ពង់​ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធ មណ្ឌល​ព្យាបាល​មនុស្ស​ចាស់ "ព្រះសីហនុ​រាជ"  នៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៥។ អញ្ជើញចូលរួមដង្ហែព្រះរាជសកម្មភាពដ៏ឧត្តុងឧត្តមរបស់ ព្រះករុណា​ជាអម្ចាស់​ជីវិត តម្កល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតក្នុងឱកាសនោះមាន  សម្តេចវិបុល​សេនាភត្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច​អគ្គមហាពញាចក្រី ហេង សំរិន  ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច​​កិក្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី​ហ៊ុន​ សែន ប្រធានកាកបាទក្រហម​កម្ពុជា សម្តេចរាជ​បុត្រីព្រះរៀម នរោត្តម បុប្ជាទេរី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចព្រះមហិស្សរា​ នរោត្តម ចក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចរាជបបុត្រីព្រះអនុជ នរោត្តម អរុណរស្មី​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ​ និងអ្នកម្នាង សម្តេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស​ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ឯកឧត្តម កឹម សុខា អនុប្រធានទី១ រដ្ឋសភា សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី្ត និងជារដ្ឋមន្រ្តីក្រសួងព្រះបរម​រាជវាំង សម្តេច ស ខេង ឧបនាយករដ្ឋមន្រី្ត​ និងជារដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​    ​ ព្រមទាំង ព្រះរាជវង្សានុវង្ស ​ថ្នាក់ដឹក​នាំក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល អាជ្ញធរដែនដី សប្បុរសជន  ភ្ញៀវជាតិ និងអន្តរជាតិ  លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជារាស្ត្រយ៉ាងច្រើនកុះករ ។
Visitor: 13731124
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.