O f f i c i a l   W e b s i t e
ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម
2015-05-14
នៅព្រឹកថ្ងៃ​១២រោជ ខែពិសាខ ឆ្នាំមមែ សប្តស័ក ព.ស ២៥៥៩ ត្រូវនិងថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៥ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​  ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធី ស្វាធ្យាព្រះបរិត្ត ពុទ្ធជ័យមង្គល និងបំពេញមហាព្រះរាជកុសល ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង គម្រប់ ៦២ យាងចូល៦៣ ព្រះវស្សា នៅមហាប្រាសាទខេមរិន្ទ។          យាងនិងអញ្ជើញចូលរួមដង្ហែព្រះរាជពិធីដ៏ឧត្តុងឧត្តម មានជាអាទ៍សម្តេច​ អគ្គមហា​ពញាចក្រី ហេង សំរិន  ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា សម្តេច​កិក្តិ​​ព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី​ហ៊ុន​ សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ជាទេវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ សម្តេច ព្រះមហិស្សរា​ នរោត្តម ចក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តច នរោត្តម​  សិរិវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង អ្នកម្នាង សម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស ឧត្តមប្រឹក្សាផ្ទាល់និងអ្នកម្នាង ព្រះមហាក្សត្រ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងស្វាមី​ សម្តេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស​ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ​សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនា​យក​​រដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ព្រមទាំងព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ និងនាហ្មឺន​​​​ សព្ធមុខមន្ត្រីព្រះបរមរាជវាំងច្រើនកុះករ។  
Visitor: 13748752
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.