O f f i c i a l   W e b s i t e
ក្រុមហ៊ុន Gold Dragon Group ថ្វាយតង្វាយ
2015-05-11
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះ រាជឬហទ័យប្រោសព្រះរាជទាន  ឯកឧត្តម នាយឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ ទីប្រឹក្សា​រាជរដ្ឋាភិបាល លោកបណ្ឌិត Andrew Yang ប្រធានក្រុមហ៊ុន Gold Dragon Group   លោក Mao Seungchang, ប្រធាន NSSI. Asia (Subsidiary) និង លោក Lee Jonghywon, ក្រុមហ៊ុន LibWorks Co, Ltd (Subsidiary)   ព្រមទាំង គណ:ប្រតិភូរបស់ក្រុមហ៊ុន Gold Dragon Group   អញ្ញើញចូលថ្វាយ​បង្គំគាល់ ថ្វាយតង្វាយនៅព្រះមហាប្រាសាទខេមរិន្ទ វេលា​ម៉ោង​ ១១និង០០ នាទី ថ្ងៃទី ១១​  ខែ ឧសភា ឆ្នាំ​​ ២០១៥។  ក្នុងឱកាសនោះ គណ:ប្រតិភូ បាននាំយកតង្វាយជាកុំព្យូទ័រ ចំនួន ៥០គ្រឿង និងម៉ាស៊ីនប៉ោះពុម្ព (Laser Printer) ចំនួន ៥០គ្រឿង  មកថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង​  ជាទី​គោរព​សក្ការ:​ដ៏ខ្ពង់ ខ្ពស់​បំផុត  ដើម្បីជាកិច្ចគាំទ្រដល់ព្រះរាជសកម្មភាពមនុស្សធម៌ របស់អង្គព្រះ​មហាក្សត្រ នៃព្រះរាជជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។
Visitor: 13748130
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.