O f f i c i a l   W e b s i t e
ព្រះរាជពិធីច្រត់ព្រះនង្គ័ល
2015-05-06
 នៅវេលាម៉ោង ៨ព្រឹក ថ្ងៃ ពុធ ២រោច ខែ ពិសាខ ត្រូវនឹងថ្ងៃទី​ 0៦ ខែ ឧសភា ឆ្នាំ ២០១៥ ព្រះករុណាព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រ នៃព្រះរាជាណា​ចក្រកម្ពុជា​ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​​ ព្រះអង្គបានសព្វព្រះរាជហឬទ័យស្តេចយាង​ជា​​​ព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលប្រារព្ធធ្វើឡើងនៅទីរួម​ខែត្រ​បាត់ដំបង។ យាងនិងអញ្ជើញដង្ហែព្រះរាជពិធីដ៏ឧត្តុងឧត្តមនេះ មានជាអាទ៍ សម្តេចអគ្គមហា​ពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន  ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីព្រះបរមរាជវាំង ឯកឧត្តម ឯក សំអុល ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិ​ការ​​កិច្ច  ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ឯកឧត្តម កែ គឹមយ៉ាន ឧបនាយក​រដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញឿន ឯកឧត្តមឧបនាយក​រដ្ឋមន្ត្រី ប៊ិន ឈិន​ ព្រមទាំងព្រះរាជវង្សានុវង្ស ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អភិបាលបាលខេត្តក្រុងទូទាំងប្រទេស អង្គទូតប្រចាំព្រះរាជាណា​ចក្រកម្ពុជា អង្គការ អន្តរជាតិ​នានា ដែលបានជួយជ្រោមជ្រែងវិស័យកសិកម្មនៅកម្ពុជា តំណាងកសិករខ្មែរនៅទូទាំងប្រទេស​ សិស្សានុសិស្ស និងមន្ត្រីរាជការមកពីស្ថា័បន​នានាយ៉ាងច្រើនកុះករ ។
Visitor: 13657762
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.