O f f i c i a l   W e b s i t e
ព្រះរាជដំណើរសេ្តចយាងនិវត្តន៍
2015-05-03
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានស្តេចយាងនិវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ នៅវេលារសៀល ថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១៥ បន្ទាប់អំពីព្រះអង្គ​បានគង់ប្រថាប់ ពិនិត្យព្រះរាជសុខភាព អស់មួយរយ:ពេលកន្លងមក នៅឯសាធារណរដ្ឋប្រជាមានិតចិន។ យាងនិងអញ្ជើញថ្វាយវន្ទនកិច្ចព្រះរាជដំណើរ ដល់អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ មានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិក្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី​ហ៊ុន​ សែន ប្រធានកាកបាទក្រហមកម្ពុជា ឯឧសាយ ឈុំ តំណាង សម្តេចអគ្គមហាធម្មពោ ធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តច នរោត្តម សិរិវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនិងអ្នកម្នាង សម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស  ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអ្នកម្នាង  លោកជំទាវ BU JIANGUO  ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ព្រមទាំងព្រះរាជវង្សានុវង្ស និងឥស្សរ:ជនជាតិ ជាច្រើនរូប។
Visitor: 13746253
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.