O f f i c i a l   W e b s i t e
ព្រះរាជដំណើរសេ្តចយាងទៅកាន់សាធារណរដ្ឋប្រជាមានិតចិន
2015-03-05
នៅវេលាព្រឹកថ្ងៃទី០៥ ខែ មិនា ឆ្នាំ ២០១៥ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល​​ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត បានស្តេចយាងតាមព្រះទីនាំងយន្ត​ហោះទៅកាន់ រដ្ឋធានី ប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីគង់សំរាកពិនិត្យ ព្រះរាជសុខភាពមួយរយ:។ យាង និងអញ្ជើញថ្វាយព្រះវន្ទនកិច្ចព្រះរាជដំណើរដល់​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មាន សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ​និងអ្នកម្នាង លោកជំទាវ BU JIANGUO ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជា​ណាចក្រ​កម្ពុជា ព្រមទាំង ព្រះរាជវង្សានុវង្ស និងឥស្សរ:ជនជាតិជាច្រើនរូប។
Visitor: 13742959
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.